khmer eng
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) នៅប្រទេស Géorgie
     
    ចែករំលែក ៖

    កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៣ នៅសណ្ឋាគារSheraton Grand Tbilisi Metechi Palace នៃប្រទេស Géorgie ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានអញ្ជើញ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃ (APF) និងជាសមាជិកព្រឹទ្ធសភានៃសាធារណ រដ្ឋបារាំង និងមាន ២៩ ប្រទេសអញ្ជើញចូលរួម។
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានថ្លែងអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅកម្ពុជា ដែលក្នុងនោះអង្គការអន្តរជាតិប្រើភាសាបារាំង (OIF) បានជូនព័ត៌មានដល់អង្គប្រជុំ អំពីសមាសភាពគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនៅកម្ពុជា ដែលក្នុងនោះមាន ៤ រូប ហើយAPF នឹងបញ្ជូនតែងតាំងសមាជិកសភា ១ រូប មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត